JAPAN BEAUTY CARE
យើងបើកសាឡននៅទីក្រុងភ្នំពេញក្នុងខែមិថុនា ឆ្នាំ 2014 ជាសាឡនជំរុះរោមដែលគ្រប់គ្រងដោយជនជាតិជប៉ុន ហើយបានចាប់ផ្តើមផ្តល់សេវាកម្មព្យាបាលមុខនៅក្នុងឆ្នាំ 2018។ នៅឆ្នាំ 2024 នៅពេលដែលយើងប្រារព្ធខួបលើកទី 10 របស់សាឡន យើងបានវិវត្តទៅជាសាឡនដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាចុងក្រោយបង្អស់ពីបូព៌ា និងបស្ចិមប្រទេសគោលបំណងធ្វើអោយប្រសើឡើងនៃស្បែក រាងកាយ ចិត្ត និងការគេងរបស់អ្នក។ នេះជាសាឡនដែលមនុស្សមានសុខភាពល្អអាចកាន់តែស្រស់ស្អាត ហើយអ្នកដែលមានសុខភាពមិនល្អអាចកាន់តែមានសុខភាពល្អ។
*“Holistic” មានប្រភពមកពីពាក្យក្រិក “Holos” (ទាំងមូល) ដែលវិវត្តទៅជាពាក្យ “Health” “Heal” និង “Holi” ។ បច្ចុប្បន្ននេះ វាត្រូវបានគេប្រើដើម្បីពិពណ៌នាអំពី "មនុស្សទាំងមូល" រួមទាំងអត្ថន័យនៃភាពពេញលេញ ការតភ្ជាប់ និងតុល្យភាព។
ឱសថ Holistic បានផលិតនៅសហរដ្ឋអាមេរិកនៅចុងទសវត្សរ៍ឆ្នាំ 1970 ហើយនៅក្នុងប្រទេសជប៉ុន និយមន័យនៃឱសថ Holistic ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1987។ បច្ចុប្បន្ននេះ អង្គការដែលមានពាក្យ " Holistic " មានសកម្មភាពនៅក្នុងវិស័យវេជ្ជសាស្ត្រ ថែទាំ ការព្យាបាល ចិត្តវិទ្យា កសិកម្ម ការអប់រំ និងការគ្រប់គ្រង។
ម៉ាស្សាមុខ
មតិរបស់អតិថិជន・ម៉ាស្សាមុខ
・មានអារម្មណ៍ថាមុខប្រសើរឡើងភ្លាមៗ ហើយប៉ុន្មានថ្ងៃបន្ទាប់មកមានអារម្មណ៍ថាស្ថានភាពស្បែកមុខក៏កាន់តែល្អជាងមុន
・រន្ធរោមនៅលើមុខកាន់តែតូច ស្នាមអុចខ្មៅក៏កាន់តែស្ដើងបន្តិចម្ដងៗ ហើយស្បែកក៏កាន់តែភ្លឺថ្លា.
・ស្បែកមិនងាយកើតមុន ហើយខ្ញុំក៏បន្តលាងសំអាតជារៀងរាល់ថ្ងៃ
ជំរុះរោម
មតិរបស់អតិថិជន・ការជំរុះរោមផ្នែក ប៊ីគីនីរបស់មនុស្សស្រី
・ដោយសារតែការជំរុះរោមប៊ីគីនីមានការខ្មាស់អៀន ដូច្នេះហើយយើងត្រូវតែមានការអត់ធ្មត់ ប៉ុន្តែលែងមានបញ្ហាទៀតហើយនៅពេលដែលយើងបានស្លៀក Paper Short។
・ឥលូវយើងអាចពាក់ខោក្នុង និងឈុតហែលទឹកដែលយើងចូលចិត្តបានហើយ ខ្ញុំគិតថាប្រសិនបើយើងឆាប់ជំរុះរោមអោយបានលឿនជាងនេះបន្តិចពិតជាល្អណាស់។
・មានអារម្មណ៍ថាមានផាសុខភាពទោះបីក្នុងអំឡុងពេលមករដូវក៏ដោយ។
មតិរបស់អតិថិជន・ការជំរុះរោមពុកមាត់របស់បុរស
・វាមានការឈឺចាប់តិចតួចនៅពេលដែលជំរុះរោម ប៉ុន្តៃវានឹងកាត់បន្ថយបន្តិចម្តងៗរាល់ពេលដែលយើងមកធ្វើការជំរុះរោម អាស្រ័យទៅលើការកាត់បន្ថយនៃរោម យើងក៏អាចតំឡើងPowerទៅតាមនិងដែរ គ្មានការលំបាកឡើយនៅពេលដែលទៅធ្វើ
・មិនត្រឹមតែពុកមាត់នោះទេប៉ុន្តែមុនដែលនៅលើមុខក៏បាត់ទៅជាមួយគ្នាដែរមើលទៅដូចជាស្បែកផ្សេងថ្មីមួយទៀត។
・មានភាពងាយស្រួលណាស់ មិនបាច់កោររោមនៅពេលព្រឹកទៀតទេ
អ៊ុតរោមភ្នែក
ELEGANC បង្កើតឡើងក្នុងឆ្នាំ 1998 ហើយវាបានបង្កើត "SIS Eyelash set system" ដែលមានតែមួយគត់ វាមិនដូចជាទឹកអ៊ុតផ្សេងទេ។ វាជាផលិតផលជប៉ុនសុទ្ធដែលផលិតនៅក្នុងស្រុកប្រកបទៅដោយសុវត្ថិភាព និងត្រូវបានចុះបញ្ជីជាគ្រឿងសំអាងសម្រាប់រោមភ្នែក។
វាជាទឹកអ៊ុតដែលមិនធ្វើអោយរោមភ្នែករបស់អ្នកដាច់ ឬ ខូចឡើយ។ បន្ទាប់ពីអ៊ុតរួច រោមភ្នែករបស់អ្នកមានសភាពកោងស្អាតរយៈពេលប្រហែល 4 ទៅ 6 សប្តាហ៍។
យើងក៏មានលក់ " Lash addict " នៅក្នុងហាងផងដែរ វាធ្វើអោយរោមភ្នែកវែង នឹងក្រាស់។
1 Time 20$
Products
『ReL’A BEAUTE』
ផលិតផលថែរក្សាស្បែកដែលផលិតចេញពីសារធាតុសកម្ម ១០០% រួមទាំងសារធាតុរាវកោសិកាដើមរបស់មនុស្ស ៧ ប្រភេទ។
『IMPERIALE』
ក្រោយពេលលាងសម្អាតរួច សារធាតុលាងសម្អាតមិនប៉ះពាល់ដល់ស្បែក ផ្តល់សំណើមខ្ពស់ និងកម្ចាត់ភាពកខ្វក់ចេញពីរន្ធញើសបានយ៉ាងល្អ ធ្វើឱ្យទឹកសម្អាតនេះអាចប្រើបានសម្រាប់អ្នកដែលមានបញ្ហាស្បែកគ្រប់ប្រភេទ។
『11-1』
អាហារបំប៉នប្រព័ន្ធភាពស៊ាំធម្មជាតិដែលបានមកពីបាក់តេរីអាស៊ីតឡាក់ទិក។
សាឡន
Member
ទំនាក់ទំនងមក / ទីតាំង
Address
#24,St.360⊥St.57 BKK1,Phnom Penh ,Cambodia
Royal PSL Apartment Room101
TEL
089 714 601 (Cellcard)
069 714 601 (Smart)
Email : info@jbc19.com
Telegram : https://t.me/japan_beauty_care